សួស្តីមកកាន់ FMIS BC-COA

សូមស្វាគមន៍ មកកាន់កម្មវិធី FMIS BC-COA ដែលជាកម្មវិធីដែលអាចអោយអ្នកអាចធ្វើការបញ្ជាទិញសំបុត្រ នាមប័ណ្ណសម្រាប់ពិធីផ្សេងៗ

ក្រុមការងារសូមលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ទាំងអស់ ចូលរួមអាននូវគោលនយោបាយឯកជនភាពនេះទាំងមូល មុននឹងលោកអ្នកចូលទៅប្រើប្រាស់។


១. ប្រភេទព័ត៌មានអ្វីខ្លះដែល FMIS BC-COA ចាំបាច់ត្រូវការ ពីអ្នកប្រើប្រាស់?

១.១. ព័ត៌មានដែលអ្នកប្រើប្រាស់ ត្រូវផ្តល់ឱ្យមកកាន់ការងារ FMIS BC-COA រួមមាន ព័ត៌មានផ្ទាល់ខ្លួន និង ព័ត៌មានប្រជាសាស្ត្រ។ នៅពេល អ្នកប្រើប្រាស់ ចូលទៅប្រើ កម្មវិធី FMIS BC-COA តាមរយៈគណនីហ្វេសបុករបស់ពួកគេ គឺតម្រូវឱ្យផ្តល់ព័ត៌មានមួយចំនួន​ដូចជាៈ

- ព័័ត៌មានផ្ទាល់ខ្លួនរបស់ លោក អ្នកដែលជាព័ត៌មានអា​ចកំណត់នូវអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ រួមមាន ឈ្មោះ, សារអេឡិចត្រូនិចជាដើម។

- ព័ត៌មានប្រជាសាស្ត្រ រួមមាន ភេទ អាយុ ឬ ជាព័ត៌មានដែលស្រដៀងគ្នា នៅលើទំព័រហ្វេសបុក ដែល អ្នកប្រើប្រាស់ ស្ម័គ្រចិត្តបង្ហាញជាសាធារណៈ។ នៅពេលណាដែលក្រុមការងារ FMIS BC-COA ភ្ជាប់ព័ត៌មានប្រជាសាស្ត្រជាមួយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ នឹងចាត់ទុកវាជាព័ត៌មានផ្ទាល់ខ្លួន។

១.២. ព៍ត៌មានដែលយើងធ្វើការប្រមូលនៅពេលដែលអ្នកប្រើប្រាស់ចូលទៅប្រើ និង នៅពេលធ្វើការស្នើសុំប្រើប្រាស់:

បន្ថែមពីលើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ឬព័ត៌មានផ្សេងៗដែលអ្នកប្រើប្រាស់បានបញ្ចូនមកកាន់ក្រុមការងារតាមរយៈការប្រើប្រាស់ ក្រុមការងារ FMIS BC-COA និង ភាគីទី៣ នឹងប្រមូលយកព័ត៌មានជាក់លាក់ដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកប្រើប្រាស់បានកំពុងចរាចរណ៍នៅកម្មវិធី FMIS BC-COA ។ ព័ត៌មានអំពីការប្រើប្រាស់ទាំងនោះរួមបញ្ចូល ប្រភេទទូរស័ព្ទដែល​លោកអ្នក កំពុងប្រើប្រាស់, តំបន់ដែលអ្នកកំពុងប្រើប្រាស់កម្មវិធី, កាលបរិច្ឆេទប្រើប្រាស់កម្មវិធី ,ការចូលរួមបរិច្ចាគនានាដែលលោកអ្នកកំពុងប្រើប្រាស់កម្មវិធី, ប្រភេទសកម្មភាពនានាដែលបានកត់ត្រានៅពេលកំពុងប្រើប្រាស់កម្មវិធី។ យើងខ្ញុំនឹងអាចប្រើប្រាស់ព័ត៌មានទាំងអស់នោះដើម្បីគោលបំណងមួយចំនួនក្នុងការពង្រីក និង អភិវឌ្ឃន៍កម្មវិធីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ស្របពេលជាមួយគ្នានេះដែរ យើងធ្វើការប្រមូលអាស័យដ្ឋាន IP និង កំណត់សម្គាល់ផ្សេងៗ (Device Identifier) សម្រាប់ទូរស័ព្ទរបស់លោកអ្នក និង ឧបករណ៍ផ្សេងៗដែលអ្នកប្រើប្រាស់បានប្រើចូលទៅកាន់កម្មវិធី។

មានវិធីសាស្ត្រមួយចំនួនដែលត្រូវបានប្រើប្រាស់ដើម្បីប្រមូលសម្រាប់ព័ត៌មានក្នុងការប្រើប្រាស់រួមមាន៖
Cookies: Cookie គឺជាកន្លែងបណ្តុំទិន្នន័យនៅលើឧបករណ៍បច្ចេកវិទ្យាព័ត៌មានត្រូវបានប្រើប្រាស់នៅពេលមានប្រតិបត្តិការកម្មវិធី។ Flash Cookie គឺជាឯកសារទិន្នន័យមួយដែលដាក់នៅលើឧបករណ៍មួយតាមរយៈកម្មវិធីជំនួយរបស់ Adobe Flash ដែលអាចត្រូវបានភ្ជាប់មកជាមួយឬទាញយកដោយអ្នកប្រើប្រាស់ ទៅកាន់ឧបករណ៍របស់អ្នកប្រើប្រាស់។ Cookies និង Flash Cookies ត្រូវាបានប្រើប្រាស់សម្រាប់គោលបំណងជាច្រើនមានដូចជា៖ វាជាអង្គចងចាំរបស់អ្នកប្រើប្រាស់ និង ជាចំណូលចិត្តរបស់អ្នកប្រើប្រាស់ ព្រមទាំងអាចតាមដានបាននៅពេលដែលអ្នកប្រើប្រាស់ចូលទៅកាន់ទំព័រ វេបសាយ របស់ពួកយើង។ ប្រសិនបើលោកអ្នក ជ្រើសរើសការបិទ Cookies ឬក៏ Flash នោះលក្ខណៈពិសេសមួយចំនួននៃកម្មវិធីនឹងមិនមិនត្រូវបានដំណើរការ។

Embedded Script: គឺជាកម្មវិធីកូដដែលត្រូវបានរចនាឡើងដើម្បីប្រមូលព័ត៌មានអំពីអន្តរកម្មរបស់អ្នកប្រើប្រាស់ជាមួយនឹងកម្មវិធីដូចជាតំណភ្ជាប់ដែលអ្នកប្រើប្រាស់ចុច។លេខកូដបណ្តោះអាសន្នត្រូវបានទាញយកពីក្នុងឧបករណ៍របស់អ្នកប្រើប្រាស់ពីម៉ាស៊ីនមេវិបរបស់ពួកយើង ឬអ្នកផ្តល់សេវាភាគីទីបី វានឹងសកម្មនៅពេលដែលអ្នកប្រើប្រាស់បានភ្ជាប់កម្មវិធីប៉ុណ្ណោះ ហើយត្រូវបានធ្វើឱ្យអសកម្មឬលុបចោលបន្ទាប់មក។

១.៣. ព័ត៌មានដែលភាគីទី៣ផ្តល់ឱ្យអ្នកៈ ពីពេលមួយទៅពេលមួយពួកយើងអាចបន្ថែមព័ត៌មានដែលយើងប្រមូលបានអំពីអ្នកប្រើប្រាស់តាមអ៊ិនធឺណែតជាមួយនឹងកំណត់ត្រាពីខាងក្រៅពីភាគីទីបីដើម្បីបង្កើនសមត្ថភាពរបស់ពួកយើងក្នុងការការពារទៅកាន់អ្នកប្រើប្រាស់ ដើម្បីកែលម្អរមាតិការបស់ពួកយើងឱ្យអ្នក និង ដើម្បីផ្តល់ជូនអ្នកនូវឱកាសដើម្បីទិញផលិតផលឬសេវាកម្មដែលពួកយើង។ ពួកយើងអាចបញ្ចូលព័ត៌មានដែលយើងទទួលបានពីប្រភពទាំងនោះជាមួយនឹងព័ត៌មានដែលយើងប្រមូលតាមរយៈកម្មវីធី។ ក្នុងករណីទាំងនោះយើងនឹងអនុវត្តគោលការណ៍ឯកជនភាពនេះចំពោះព័ត៌មានផ្ទាល់ខ្លួនណាមួយដែលបានទទួលលើកលែងតែពួកយើងបានបញ្ចេញនូវព័ត៌មានផ្សេងៗ។

១.៤. ព័ត៌មានដែលអ្នកផ្តល់ឱ្យភាគីទី៣: ប្រសិនបើនរណាម្នាក់ផ្ញើការទំនាក់ទំនងអេឡិចត្រូនិចពីកម្មវិធីដូចជា ផ្ញើលិខិតអញ្ជើញទៅមិត្តដើម្បីចូលរួមកម្មវិធី, ព័ត៌មានដែលអ្នកផ្ដល់ (ឈ្មោះ,អាសយដ្ឋានអ៊ីមែលជាដើម) ត្រូវបានប្រើដើម្បីសម្រួលដល់ការទំនាក់ទំនងនិងមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងទីផ្សារផ្សេងៗទៀតទេ លុះត្រាតែពួកយើងទទួលបានការយល់ព្រមពីបុគ្គលនោះឬ ផ្អែកលើលក្ខខណ្ឌផ្សេងៗ។ សូមមេត្តាជ្រាបផងដែរថា នៅពេលដែលអ្នកប្រើប្រាស់ បានប្រើប្រាស់កម្មវិធីដើម្បីផ្ញើទៅកាន់មិត្កភក្តិ នោះឈ្មោះនិងអាស័យដ្ឋានអ៊ីមែលរបស់អ្នកប្រើប្រាស់អាចត្រូវបានរាប់បញ្ចូលក្នុងការផ្ញើទៅមិត្តរបស់លោកអ្នក។


២.តើអ្នកណាជាម្ចាស់ព័ត៌មានខណៈពេលដែលវាត្រូវបានបញ្ជូន?

ពួកយើងជាម្ចាស់ព័ត៌មានដែលប្រមូលបាននៅក្នុងឃ្លាំងទិន្នន័យរបស់ពួកយើង។ ទោះយ៉ាងណាពួកយើងនឹងប្រើប្រាស់ព័ត៌មានទាំងអស់នេះក្នុងគោលដៅឯកជនភាពតែប៉ុណ្ណោះ ។


៣.តើពួកយើងប្រើព័ត៌មានដែលប្រមូលបានយ៉ាងដូចម្តេច?

ប្រើប្រាស់ព័ត៌មានដែលបានផ្តល់មកកាន់ពួកយើងៈ ក្រុមការងារនឹងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់, ព័ត៌មានប្រជាសាស្ត្រ, ព័ត៌មានដែលពួកយើងប្រមូលបានពីអ្នកប្រើប្រាស់រួមមាន៖

សូមមេត្តាចំណាំផងដែរថា រាល់ព័ត៌មានដែលត្រូវបានបញ្ចូនមកកាន់កម្មវិធី FMIS BC-COA តាមរយៈ អាស័យដ្ឋានអ៊ីមេល ឬក៏មុខងារដែលស្រដៀងទាំងនេះគឺមិនត្រូវទទួលបានការឆ្លើយតបទេ។


៤. នៅពេលណា និងតាមរយៈណាដែលក្រុមការងារពួកយើងបានបង្ហាញព័ត៌មានទៅកាន់ភាគីទី ៣

៤.១. ជាទូទៅៈ យើងនឹងមិនលក់ ជួល ឬចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យភាគីទីបីណាមួយដោយគ្មានការយល់ព្រមច្បាស់លាស់ពីអ្នកប្រើប្រាស់ឡើយ។ ពួកយើងប្រហែល ចែករំលែកនូវព័ត៌មានដែលមិនមែនជាអត្តសញ្ញាណមិនផ្ទាល់ខ្លួន ដែលមានដូចជា ព័ត៌មានប្រជាសាស្ត្រ, ព័ត៌មានអំពីការប្រើប្រាស់និងស្ថិតិអ្នកប្រើប្រាស់រួមជាមួយភាគីទីបី។ ក្នុងកម្រិតដែលពួកយើងចែករំលែកនូវព័ត៌មានទាំងនោះជាមួយភាគីទីបី នោះភាគីទីបីក៏ត្រូវគោរពនូវគោលនយោបាយ​ឯកជនភាពផងដែរ។

៤.២​. ភាគីទី ៣ ដែលផ្តល់សេវាកម្មតំណាងឱ្យពួកយើង: យើងអាចនឹងជួលអ្នកផ្គត់ផ្គង់ ដែលជាភាគីទី ៣ ក្នុងការផ្តល់សេវាកម្ម តំណាងឱ្យកម្មវិធីរបស់យើងដូចជាៈ ការ host កម្មវិធី, ការរចនា ឬការប្រតិបត្តិការផ្សេងៗនៃលក្ខណៈពិសេសរបស់កម្មវិធី និង ការវិភាគតាមដាននានា។ ពួកយើងអាចនឹងផ្តល់ឱ្យអ្នកផ្គត់ផ្កង់ទាំងនោះជាមួយព័ត៌មានរបស់អ្នកប្រើប្រាស់រួមបញ្ជូលទាំង ព័ត៌មានផ្ទាល់ខ្លួន។ ខណៈពេលដែលភាគីទីបី នឹងប្រើប្រាស់ព័ត៌មានដែលផ្តល់ឱ្យនោះ ដើម្បីធ្វើការវាយតម្លៃ និង​ផ្តល់ឱ្យពួកយើងនូវព័ត៌មានអំពីការប្រើប្រាស់កម្មវិធី និង ការចូលពិនិត្យមើលនូវមាតិការបស់ពួកយើង។ ពួកយើងនឹងមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនទាំងនេះជាមួយអ្នកផ្តល់សេវាវិភាគនោះទេ ប៉ុន្តែពួកគេប្រហែលជានឹងរៀបចំ និង ចូលទៅតាមការប្រើប្រាស់ Cookies របស់ពួកគេ និង embedded Script ដែលមាននៅលើឧបករណ៍បច្ចេកវិទ្យារបស់អ្នកប្រើប្រាស់ ហើយភាគីទីបី ក៏ប្រហែលជាប្រមូល ឬក៏ធ្វើការចូលទៅកាន់ព័ត៌មានរបស់អ្នកប្រើប្រាស់ដែលមានដូចជា ព៏ត៌មានមិនមែនផ្ទាល់ខ្លួន ដែលជាព័ត៌មានអាចកំណត់អត្តសញ្ញាណបាន។

៤.៣.ការផ្សព្វផ្សាយៈ ពួកយើងប្រហែលផ្តល់ជូននូវការផ្សព្វផ្សាយតាមរយៈកម្មវិធីដែលតម្រូវឱ្យមានការចុះឈ្មោះ។ យោងតាមការផ្សព្វផ្សាយនោះផងដែរ អ្នកប្រើប្រាស់ត្រូវឯកភាពទៅនឹងវិធានការដែលសម្រាប់ធ្វើការផ្សព្វផ្សាយ។ ក្នុងនោះដែរ នឹងតម្រូវឱ្យអ្នកប្រើប្រាស់មានតម្រូវការជាក់លាក់ដែលរួមមាន ការអនុញ្ញាតឱ្យអ្នកFMIS BC-COAនៃការផ្សព្វផ្សាយនេះប្រើឈ្មោះ សម្លេងនៅក្នុងការផ្សាយពាណិជ្ជកម្ម ឬទីផ្សារដែលទាក់ទងនឹងការផ្សព្វផ្សាយ។ ប្រសិនបើអ្នកប្រើប្រាស់ជ្រើសរើសការផ្សព្វផ្សាយ នោះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នឹងអាចបង្ហាញទៅកាន់ភាគីទី៣ ឬក៏ត្រូវបង្ហាញជាសាធារណៈទាក់ទងទៅនឹងការងាររដ្ឋបាលនៃការផ្សព្វផ្សាយ ដែលរួមមាន ការភ្ជាប់ជាមួយនឹងការជ្រើសរើសអ្នកឈ្នះ, ការផ្តល់រង្វាន់នានាឱ្យស្របតាមតម្រូវការនៃច្បាប់ ឬក៏ស្របតាមច្បាប់នៃការផ្សព្វផ្សាយ។

៤.៤​. ហេតុផលរដ្ឋបាល និងផ្នែកច្បាប់ៈ ពួកយើងអាចនឹងចូលយក,ប្រើប្រាស់, ការពារ, បញ្ជូន និង បង្ហាញព័ត៌មានរបស់អ្នកប្រើប្រាស់ (រួមទាំងព័ត៌មានផ្ទាល់ខ្លួន) ក្នុងការរាប់បញ្ចូលការបង្ហាញនោះទៅកាន់ភាគីទី៣ ៖

៤.៥. ផ្ទេរអាជីវកម្មៈ ពួកយើងប្រហែលជាអាចចែករំលែកនូវព័ត៌មានរបស់អ្នកប្រើប្រាស់ រួមទាំងព័ត៌មានព័ត៌មានផ្ទាល់ខ្លួនរបស់ប្រើប្រាស់ ព័ត៌មានប្រជាសាស្រ្ត និង ការប្រើប្រាស់ព័ត៌មានជាមួយក្រុមហ៊ុនពាក់ព័ន្ធ និងសាខារបស់យើងសម្រាប់ហេតុផលផ្ទៃក្នុង។ ពួកយើងក៏សូមរក្សាសិទ្ធិក្នុងការបង្ហាញនិងផ្ទេរព័ត៌មានទាំងអស់នោះក្នុងន័យ៖


៥. តើព័័ត៌មានអ្វីដែលអ្នកប្រើប្រាស់បង្ហាញជាសាធារណៈ?

មាតិកាដែលអ្នកប្រើប្រាស់បង្កើត និង ព័ត៌មានជាសាធារណៈ ៖ គោលនយោបាយឯកជនភាពនេះមិនអនុវត្តចំពោះរាល់ព័ត៌មានណាដែលអ្នកបង្ហាញជាសាធារណៈ ឬក៏ចែករំលែកនៃការប្រើប្រាស់កម្មវិធី។ ពួកយើងមិនទទួលខុសត្រូវចំពោះភាពត្រឹមត្រូវ ការប្រើប្រាស់ ឬក៏ ភាពខុសនៃព័ត៌មានរបស់អ្នកប្រើប្រាស់ដែល អ្នកប្រើប្រាស់ចែករំលែកតាមរយៈកម្មវិធី FMIS BC-COA ។


៦. តើមានការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ភាគីទីបី នៅលើកម្មវិធីដែរទេ?

ថ្វីត្បិតតែពួកយើងបង្ហាញមាតិកាពីការបរិច្ចាគរបស់ពួកយើង និង ការ FMIS BC-COA នៅក្នុងកម្មវិធី ដោយឡែកបច្ចុប្បន្នយើងមិនបានប្រើប្រាស់បណ្តាញផ្សព្វផ្សាយដើម្បីធ្វើការផ្សព្វផ្សាយ (ដូចជាផ្ទាំងផ្សព្វផ្សាយជាដើម) នៅក្នុងកម្មវិធីនោះទេ។ បើទោះជាយ៉ាងណា នៅក្នុងថ្ងៃអនាគត ពួកយើងប្រហែលប្រើប្រាស់បណ្តាញផ្សព្វផ្សាយដើម្បីធ្វើការផ្សព្វផ្សាយនៅក្នុងកម្មវិធី។ ពួកយើងប្រហែលនឹងប្រើប្រាស់ការផ្គត់ផ្គង់ សេវាកម្មវិភាគរបស់ភាគីទីបី ដើម្បីធ្វើការវាយតម្លៃ និងផ្តល់ឱ្យពួកយើងជាមួយព័ត៌មានអំពីការប្រើប្រាស់កម្មវិធី និង​ ការចូលទៅមើលមាតិការបស់ពួកយើង។ អ្នកផ្សព្វផ្សាយបណ្តាញគឺជាភាគីទីបីដែលបង្ហាញការផ្សាយពាណិជ្ជកម្មដោយផ្អែកលើការចូលទៅកាន់កម្មវិធីរបស់អ្នកប្រើប្រាស់ និងគេហទំព័រផ្សេងទៀតដែលអ្នកប្រើប្រាស់បានចូលមើល។ ការផ្សាយពាណិជ្ជកម្មរបស់ភាគីទីបីអាចឱ្យពួកយើងកំណត់គោលដៅការផ្សាយពាណិជ្ជកម្មដល់អ្នកប្រើប្រាស់សម្រាប់ផលិតផលនិងសេវាកម្មដែលអ្នកប្រើប្រាស់ប្រហែលជាចាប់អារម្មណ៍។ អ្នកផ្គត់ផ្គង់បណ្តាញផ្សាយពាណិជ្ជកម្មរបស់ភាគីទីបី, អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម, អ្នកFMIS BC-COAកម្មវិធី និង សេវាកម្មវាសវែងចរាចរណ៍ប្រហែលជារៀបចំដោយពួកគេ និង ចូលទៅកាន់ Cookies ផ្ទាល់ខ្លួន (រួមបញ្ចូលទាំង flash cookies), Web beacons និង បច្ចេកវិទ្យាតាមដានផ្សេងទៀតនៅលើឧបករណ៍របស់អ្នកប្រើប្រាស់ និងតាមដានព័ត៌មានអាកប្បកិរិយាជាក់លាក់ទាក់ទងនឹងអ្នកប្រើប្រាស់ឧបករណ៍របស់អ្នកប្រើប្រាស់ តាមរយៈឧបករណ៍កំណត់អត្តសញ្ញាណ។ Cookies ភាគីទីបីទាំងនេះ (រួមបញ្ចូលទាំង Flash cookies), web beacons និង បច្ចេកវិទ្យាតាមដានបានរៀបចំដើម្បី៖

គួរចំណាំថារូបភាពផ្សេងៗ (ឬផ្នែកផ្សេងទៀតនៃគេហទំព័រ) បានបម្រើដោយភាគីទីបីក្នុងការភ្ជាប់ជាមួយ Cookies ភាគីទីបីអាចដើរតួជាកម្មវិធីត្រួតពិនិត្យសកម្មភាពលើអ៊ីនធឺណេតដែលអាចឱ្យភាគីទីបីអនុវត្តសកម្មភាពដែលបានពិពណ៌នាពីមុន។


៧. តើខ្ញុំត្រូវផ្លាស់ប្តូរចំណូលចិត្តព័ត៌មាននិងទំនាក់ទំនងយ៉ាងដូចម្តេច?

អ្នកប្រើប្រាស់គឺជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាព័ត៌មានអោយបានត្រឹមត្រូវ នូវរាល់ព័ត៌មានដែលអ្នកប្រើប្រាស់បានបញ្ជូនមកកាន់ក្រុមការងារយើង ដែលមានដូចជា ព័ត៌មានទំនាក់ទំនងរបស់អ្នកប្រើប្រាស់ដែលបានផ្តល់ឱ្យជាផ្នែកនៃ ការចុះឈ្មោះប្រើប្រាស់។ អ្នកប្រើប្រាស់អាចបង្កើតភាពផ្លាស់ប្តូរចាំបាច់នានាចំពោះព័ត៌មានទាំងអស់នេះ តាមរយៈគណនីលោក អ្នក។